តើមានអ្វីកើតឡើង ប្រសិនបើលេខកូដចូលប្រើរបស់ខ្ញុំមិនដំណើរការ?
ប្រសិនបើអ្នកទទួលបានសារបញ្ហា៖ “លេខកូដចូលប្រើរបស់អ្នកហាក់ដូចជាមិនត្រឹមត្រូវទេ។ ប្រសិនបើករណីនេះកើតឡើងម្ដងទៀត សូមទាក់ទងទៅអ្នកគ្រប់គ្រងសេវាកម្មរបស់អ្នក។” សូមអនុវត្តតាមជំហានខាងក្រោម ដើម្បីដោះស្រាយបញ្ហានេះ៖
- ធានាថាអ្នកកំពុងបញ្ចូលលេខកូដចូលប្រើពេញលេញ រួមបញ្ចូលទាំងប្រាំតួដំបូង “ss://” ដែលប្រហែលមិនចម្លងទៅឃ្លីបបតដោយស្វ័យប្រវត្តិទេ។ នេះជាឧទាហរណ៍នៃទម្រង់លក្ខណៈរបស់លេខកូដចូលប្រើពេញលេញ (ជាគំរូតែប៉ុណ្ណោះ នឹងមិនដំណើរការទេ)៖
ss://[email protected]:39485/?outline=1
- ប្រសិនបើលេខកូដចូលប្រើរបស់អ្នកនឹងមិនចម្លងទៅឃ្លីបបតរបស់អ្នកទាល់តែសោះ បញ្ហានេះអាចបណ្ដាលមកពីកម្មវិធី ឬប្រព័ន្ធផ្ញើសាររបស់អ្នក។ បញ្ហាបែបនេះទំនងជាកើតឡើងភាគច្រើននៅពេលអ្នកទទួលបានសារពីនរណាម្នាក់ដែលមិនស្ថិតនៅក្នុងបញ្ជីទំនាក់ទំនងរបស់អ្នក។ ប្រសិនបើអ្នកកំពុងចម្លងលេខកូដពីសារ សូមប្រាកដថាអ្នកផ្ញើត្រូវបានបញ្ចូលទៅក្នុងទំនាក់ទំនងរបស់អ្នក រួចព្យាយាមចូលប្រើតំណម្ដងទៀត។
- ប្រសិនបើអ្នកបានបញ្ចប់ជំហានទី 1 និងទី 2 និងនៅតែទទួលបានសារបញ្ហានេះទៀត នោះម៉ាស៊ីនមេទំនងជាត្រូវបានទប់ស្កាត់ ឬលេខកូដចូលប្រើលែងមានសុពលភាពទៀតហើយ។ ប្រសិនបើអ្នកជាអ្នកគ្រប់គ្រងសេវាកម្ម សូមសាកល្បងបង្កើតលេខកូដថ្មីសម្រាប់ខ្លួនឯង។ បើមិនដូច្នោះទេ សូមទាក់ទងទៅអ្នកគ្រប់គ្រងសេវាកម្មរបស់អ្នក ដើម្បីទទួលបានលេខកូដថ្មី។