Skip to main content

បញ្ហា​ជញ្ជាំង​ភ្លើង

មានបញ្ហា​ជញ្ជាំង​ភ្លើង​បីប្រភេទ​ដែលអ្នក​អាចជួបប្រទះ៖

អ្នកអាច​ត្រូវបាន​ទប់ស្កាត់​ដោយ​ជញ្ជាំង​ភ្លើង​បណ្ដាញ។

ប្រសិនបើ​អ្នកកំពុង​ព្យាយាម​ដំឡើង Outline ខណៈពេល​ដែលភ្ជាប់ទៅ​បណ្តាញ​ដែលប្រើ​ជញ្ជាំង​ភ្លើង ដូចជា​នៅសាលារៀន ឬ​នៅកន្លែង​ធ្វើការ​របស់អ្នក​ជាដើម សូម​សាកល្បង​ដំឡើង នៅពេល​ភ្ជាប់បណ្តាញ​ផ្សេង។

ប្រសិនបើ​ការធ្វើបែបនេះ​មិនមាន​ប្រសិទ្ធភាពទេ សូមទាក់ទង​ទៅអ្នកគ្រប់គ្រង​បណ្តាញ​របស់អ្នក​ដើម្បីសុំការអនុញ្ញាត​សម្រាប់ការតភ្ជាប់​រវាងបណ្តាញ​ដែលប្រើជញ្ជាំងភ្លើង និង​ម៉ាស៊ីនមេ Outline របស់អ្នក។ អ្នកនឹងត្រូវស្គាល់អាសយដ្ឋាន IP នៃម៉ាស៊ីនមេ Outline របស់អ្នក និងច្រកដែល Outline កំពុងដំណើរការ ដែល​បង្ហាញ​នៅចុង​បញ្ចប់នៃស្គ្រីប​ដំឡើង។

អ្នកអាច​ត្រូវបាន​ទប់ស្កាត់​ដោយជញ្ជាំង​ភ្លើង​ឧបករណ៍

ប្រសិនបើអ្នក​មានកម្មវិធី​នៅលើ​ឧបករណ៍​របស់អ្នក​ដែលទប់ស្កាត់​ការតភ្ជាប់​ចេញក្រៅ​នៅលើ​ច្រកមិនស្តង់ដារ ឬ​កម្មវិធី​ដែលមិនស្គាល់ (ZoneAlarm របស់ CheckPoint) សូម​ពិនិត្យមើល​ឯកសារ​ឧបករណ៍ ឬ​កម្មវិធី​របស់អ្នក ដើម្បី​ស្វែងយល់​អំពីរបៀប​បង្កើត​ការ​លើក​លែង​សម្រាប់ Outline។

អ្នកអាច​ត្រូវបាន​ទប់ស្កាត់​ដោយ​ជញ្ជាំង​ភ្លើង​ម៉ាស៊ីនមេ។

ក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធ​ពពកដែលអ្នកបានជ្រើសរើស អាចតម្រូវឱ្យអ្នកបង្កើតការលើកលែងដោយផ្ទាល់ដៃលើជញ្ជាំង​ភ្លើងម៉ាស៊ីនមេរបស់អ្នក ដើម្បីបើកច្រកដែល Outline កំពុងដំណើរការនៅលើ។ បន្ទាប់ពីអ្នកបានដំណើរការស្គ្រីបដំឡើងរួច អ្នកគួរតែត្រូវបានបង្ហាញឱ្យឃើញច្រកពីរដែលបានជ្រើសរើសដោយចៃដន្យ ហើយនៅលើច្រកទាំងនេះ Outline កំពុងដំណើរការនៅក្នុងម៉ាស៊ីនមេរបស់អ្នក។ ការបើកច្រកទាំងពីរនេះគួរតែគ្រប់គ្រាន់ហើយ។

ដើម្បី​បង្កើត​ការលើកលែង​លើជញ្ជាំង​ភ្លើង​ម៉ាស៊ីនមេ​របស់អ្នក យើងសូម​ណែនាំឱ្យអ្នក​ពិនិត្យមើល​ឯកសារ​សម្រាប់ 'ufw' និង 'iptables'៖