ហេតុអ្វីខ្ញុំមិនអាចភ្ជាប់ទៅម៉ាស៊ីនមេ Outline បាន?
មានហេតុផលមួយចំនួនដែលអ្នកប្រហែលមិនអាចភ្ជាប់ទៅម៉ាស៊ីនមេ Outline បាន៖
- ឧបករណ៍របស់អ្នកត្រូវបាន/client/troubleshooting/connection-issues#Oneផ្ដាច់ពីអ៊ីនធឺណិត#Internetissues**។**ជួនកាល ឧបករណ៍របស់អ្នកនឹងជួបប្រទះការដាច់បណ្ដាញ និងអាចចំណាយពេលបន្តិច មុនពេលឧបករណ៍នោះធ្វើបច្ចុប្បន្នភាពរូបបណ្ដាញ។ ឧបករណ៍របស់អ្នកអាចត្រូវបានភ្ជាប់ទៅបណ្តាញមូលដ្ឋាន ប៉ុន្តែអ៊ីនធឺណិតមិនដំណើរការទេ។
- /client/troubleshooting/connection-issues#Twoជញ្ជាំងភ្លើងបណ្ដាញរបស់អ្នកកំពុងទប់ស្កាត់ការចូលប្រើ#FirewallIssues**#FirewallIssuesម៉ាស៊ីនមេ Outline របស់អ្នក។**នេះជារឿងធម្មតា ប្រសិនបើអ្នកកំពុងប្រើប្រាស់បណ្ដាញសាធារណៈ ដូចជាបណ្ដាញសាលារៀន កន្លែងធ្វើការ ឬបណ្ដាញឥតខ្សែឥតគិតថ្លៃ។
- ឧបករណ៍របស់អ្នកមាន/client/troubleshooting/connection-issues#Threeកម្មវិធីកម្ចាត់មេរោគ ឬជញ្ជាំងភ្លើង#SoftwareIssuesដែលកំពុងទប់ស្កាត់ការចូលប្រើម៉ាស៊ីនមេ Outline របស់អ្នក។
- អាចត្រូវការផ្លាស់ប្ដូរការកំណត់ឧបករណ៍ទូរសព្ទរបស់អ្នក។
- អ្នកគ្រប់គ្រងសេវាកម្មរបស់អ្នកប្រហែលជាបានលុបម៉ាស៊ីនមេ ឬ ISP របស់អ្នកប្រហែលកំពុងទប់ស្កាត់សំណើរបស់អ្នក។
បញ្ហាក្នុងការតភ្ជាប់អ៊ីនធឺណិត៖
របៀបធ្វើតេស្ត៖
បិទ Outline រួចមើលថាតើការតភ្ជាប់ទៅអ៊ីនធឺណិតរបស់អ្នកត្រូវបានស្ដារឬអត់។
- ប្រសិនបើស្ដារ សូមមើលជម្រើសដោះស្រាយបញ្ហាច្រើនទៀតនៅខាងក្រោម។
- ប្រសិនបើមិនស្ដារទេ សូមរង់ចាំមួយភ្លែត ដើម្បីមើលថាតើការកំណត់ការតភ្ជាប់របស់អ្នកធ្វើបច្ចុប្បន្នភាពដោយខ្លួនឯងឬអត់។
អ្វីៗដែលត្រូវដោះស្រាយ៖
ភ្ជាប់ឧបករណ៍របស់អ្នកទៅអ៊ីនធឺណិតវិញ៖
- ពិនិត្យមើលឧបករណ៍ផ្សេង ដើម្បីមើលថាតើវាអាចភ្ជាប់ទៅបណ្តាញតែមួយឬអត់។ ប្រសិនបើឧបករណ៍ផ្សេងទៀតមិនអាចភ្ជាប់ទៅអ៊ីនធឺណិតបានទេ បណ្តាញនោះអាចមិនដំណើរការ ហើយអ្នកនឹងត្រូវរង់ចាំរហូតទាល់តែវាដំណើរការវិញ ឬដោះស្រាយបញ្ហានេះ។
- ប្រសិនបើឧបករណ៍ផ្សេងទៀតអាចដំណើរការលើបណ្តាញតែមួយ អ្នកអាចសាកល្បងអនុវត្តតាមវិធីមួយ ឬច្រើនដូចខាងក្រោម ដើម្បីភ្ជាប់ទៅអ៊ីនធឺណិតវិញបាន៖
- ដាក់ឧបករណ៍ក្នុងមុខងារពេលជិះយន្តហោះ (ឧបករណ៍ចល័ត)
- ចាប់ផ្ដើមឧបករណ៍ឡើងវិញ
- បិទឧបករណ៍ រង់ចាំ 2 នាទី រួចបើកឧបករណ៍នោះឡើងវិញ
បញ្ហាជញ្ជាំងភ្លើងបណ្ដាញ៖
របៀបធ្វើតេស្ត៖
- ផ្ដាច់ពីបណ្តាញ Wi-Fi ឬបណ្តាញមានខ្សែបច្ចុប្បន្នរបស់អ្នក។
- ភ្ជាប់ទៅបណ្តាញផ្សេង ដូចជាបណ្តាញចល័តជាដើម
- ព្យាយាមភ្ជាប់ឡើងវិញទៅម៉ាស៊ីនមេ Outline
ប្រសិនបើអ្នកអាចភ្ជាប់ពេលប្រើបណ្តាញផ្សេងទៀត មានន័យថា នោះជាបញ្ហាខាងអ្នក។
អ្វីៗដែលត្រូវដោះស្រាយ៖
ទាក់ទងទៅអ្នកគ្រប់គ្រងសេវាកម្ម និងស្នើសុំគាត់ឱ្យអនុញ្ញាតការចូលប្រើម៉ាស៊ីនមេ Outline របស់អ្នក ឬបន្តប្រើប្រាស់បណ្ដាញផ្សេងទៀតជំនួសវិញ។
បញ្ហាកម្មវិធីកម្ចាត់មេរោគ ឬជញ្ជាំងភ្លើង៖
របៀបធ្វើតេស្ត៖
សាកល្បងភ្ជាប់ទៅ Outline ពីឧបករណ៍ផ្សេង។
ចំណាំ៖ សូមចងចាំថា អ្នកនឹងត្រូវការលេខកូដចូលប្រើ និងកម្មវិធី Outline ទើបអាចប្រើ Outline នៅលើឧបករណ៍ផ្សេងទៀតបាន។
អ្វីៗដែលត្រូវដោះស្រាយ៖
ពិនិត្យមើលការកំណត់ជញ្ជាំងភ្លើង ឬកម្មវិធីកម្ចាត់មេរោគរបស់អ្នក ដើម្បីប្រាកដថា ការកំណត់ទាំងនេះអនុញ្ញាតចរាចរណ៍ឆ្លងកាត់ VPN និង Outline។
ការកំណត់ឧបករណ៍៖
អ្វីៗដែលត្រូវពិនិត្យមើល៖
សម្រាប់ Android៖
- បើកកម្មវិធីការកំណត់។
- រកមើលការកំណត់ VPN នៅលើឧបករណ៍របស់អ្នក។ (ការកំណត់ VPN នឹងបង្ហាញដល់អ្នកនូវកម្មវិធី VPN ទាំងអស់ដែលបច្ចុប្បន្នមានសិទ្ធិចូលប្រើលើទូរសព្ទរបស់អ្នក។)
- ប្រសិនបើអ្នកមិនឃើញ Outline នៅលើការកំណត់ VPN ទេ សូមលុប Outline រួចដំឡើងវាឡើងវិញ។ Outline គួរតែទទួលបានសិទ្ធិចូលប្រើដោយស្វ័យប្រវត្តិពីឧបករណ៍ បន្ទាប់ពីដំឡើងរួច។
សូមប្រាកដថា អ្នកមិនបានដំឡើងកម្មវិធីណាមួយត្រួតគ្នាលើអេក្រង់នៅលើឧបករណ៍ Android របស់អ្នក ដោយសារសកម្មភាពនេះអាចបញ្ជូនវិនដូនៃការអនុញ្ញាត Outline ទៅផ្ទៃខាងក្រោយ ដូច្នេះមើលមិនឃើញវានៅផ្ទៃខាងមុខទេ។
នៅលើឧបករណ៍ Android របស់អ្នក សូមចូលទៅកាន់ ការកំណត់ > កម្មវិធី > ការចូលប្រើកម្មវិធីពិសេស។ បន្ទាប់មក ចុច ‘បង្ហាញនៅលើកម្មវិធីផ្សេងទៀត’។ អ្នកអាចដកសិទ្ធិចូលប្រើកម្មវិធីទាំងឡាយដែលអនុញ្ញាតឱ្យធ្វើបែបនេះ។
សម្រាប់ iOS៖ សូមអានអត្ថបទជំនួយនេះ។
បញ្ហាម៉ាស៊ីនមេ៖
របៀបធ្វើតេស្ត៖
ប្រសិនបើអ្នកមានសិទ្ធិចូលប្រើម៉ាស៊ីនមេលើសពីមួយ សូមសាកល្បងភ្ជាប់ទៅម៉ាស៊ីនមេមួយទៀត។
អ្វីៗដែលត្រូវដោះស្រាយ៖
ទាក់ទងទៅអ្នកគ្រប់គ្រងសេវាកម្មរបស់អ្នក ដើម្បីមើលថាតើម៉ាស៊ីនមេត្រូវបានលុបឬអត់។ ប្រសិនបើលុប សូមស្នើសុំលេខកូដចូលប្រើម៉ាស៊ីនមេមួយទៀតពីគាត់។
ប្រសិនបើអ្នករៀបចំម៉ាស៊ីនមេ សូមសាកល្បងភ្ជាប់ទៅម៉ាស៊ីនមេនោះតាមរយៈ Outline Manager ឬវិធីផ្សេងទៀតដូចជាSSH ជាដើម។ ប្រសិនបើមិនដំណើរការទេ អ្នកអាចសាកល្បងពិនិត្យមើលកុងសូលក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធពពក បើមាន ដើម្បីមើលថាតើម៉ាស៊ីនមេនៅតែមានអ៊ីនធឺណិតឬអត់។