ហេតុអ្វីបានជាខ្ញុំមិនអាចចូលប្រើអ៊ីនធឺណិតបាន ទោះបីជាខ្ញុំត្រូវបានភ្ជាប់ទៅម៉ាស៊ីនមេ Outline?
ប្រសិនបើអ្នកកំពុងប្រើប្រាស់ទូរសព្ទចល័ត សូមសាកល្បងប្ដូររវាងការតភ្ជាប់ Wi-Fi និងទិន្នន័យទូរសព្ទចល័ត។ ជួនកាល ប្រភេទនៃការតភ្ជាប់មួយដំណើរការ នៅពេលប្រភេទមួយទៀតមិនដំណើរការ។ ប្រសិនបើអ្នកកំពុងប្រើប្រាស់កុំព្យូទ័រ សូមសាកល្បងផ្ដាច់ពីប្រតបេន រួចភ្ជាប់ឡើងវិញ។
ប្រសិនបើអ្នកនៅតែជួបប្រទះការលំបាកទៀត នោះទំនងជាមានបញ្ហាពាក់ព័ន្ធនឹងម៉ាស៊ីនមេ Outline របស់អ្នក។ សូមទាក់ទងទៅអ្នកគ្រប់គ្រងសេវាកម្មរបស់អ្នក ដើម្បីទទួលបានលេខកូដចូលប្រើថ្មីសម្រាប់ម៉ាស៊ីនមេជំនួស។ គាត់ក៏ប្រហែលអាចបង្កើនដែនកំណត់ទិន្នន័យនៃhttps://google-jigsaw--jigsawuat.sandbox.my.site.com/outline/s/article/Terminology[លេខកូដចូលប្រើ](/about/terminology)របស់អ្នកផងដែរ ប្រសិនបើលេខកូដនោះបានលើសកូតារបស់ខ្លួន។