ហេតុអ្វីខ្ញុំមិនអាចដំឡើង Outline Manager នៅលើ Windows បាន?
អ្នកអាចមើលឃើញសារបញ្ហានេះ៖ “សូមអភ័យទោស Outline ហាក់ដូចជាមិនត្រូវបានដំឡើងត្រឹមត្រូវទេ។ សូមសាកល្បងដំឡើងវាម្ដងទៀត។ ប្រសិនបើការធ្វើបែបនោះមិនមានប្រសិទ្ធភាពទេ សូមដាក់បញ្ជូនមតិកែលម្អ។”
ប្រសិនបើអ្នកកំពុងប្រើ Outline នៅលើ Windows អ្នកអាចជួបបញ្ហាដែលមិនបានរំពឹងទុកម្ដងម្កាល។ ក្នុងករណីភាគច្រើន ចាំបាច់ត្រូវលុបអាដាប់ទ័រ TAP (ដ្រាយវើ) របស់ Outline ហើយ Outline គួរតែត្រូវបានដំឡើងឡើងវិញ។
ជំហានអាចប្រែប្រួលដោយផ្អែកលើកំណែប្រព័ន្ធប្រតិបត្តិការ Windows របស់អ្នក ប៉ុន្តែខាងក្រោមនេះគឺជាជំហានទូទៅទាក់ទងនឹងរបៀបលុបអាដាប់ទ័រ TAP និង Outline Manager រួចដំឡើង Outline Manager ឡើងវិញ។
- លុបអាដាប់ទ័រ TAP សម្រាប់ Outline Manager
- ចូលទៅកាន់ "កម្មវិធីគ្រប់គ្រងឧបករណ៍" បន្ទាប់មក "អាដាប់ទ័របណ្ដាញ"
- ស្វែងរកឯកសារ “TAP-Windows Adapter V9” ឬអាដាប់ទ័រ TAP ដែលភ្ជាប់ជាមួយ Outline
- លុបអាដាប់ទ័រនេះ។ សូមចងចាំថា ការធ្វើបែបនេះអាចប៉ះពាល់ដល់កម្មវិធី VPN ផ្សេងទៀតដែលអ្នកបានដំឡើង។
- លុប Outline Manager
- ចូលទៅកាន់ "កម្មវិធី និងមុខងារ" បន្ទាប់មក "លុបកម្មវិធី"
- ស្វែងរកកម្មវិធី Outline Manager ហើយលុប Outline Manager
- ទាញយកកំណែចុងក្រោយបំផុតរបស់ Outline Manager រួចដំឡើងវាឡើងវិញនៅលើឧបករណ៍ Windows របស់អ្នក។ ការដំឡើងថ្មីគួរតែដំឡើងអាដាប់ទ័រ TAP ថ្មីដោយស្វ័យប្រវត្តិ។
ប្រសិនបើអ្នកនៅតែមានបញ្ហាទៀត សូមទាក់ទងទៅផ្នែកជំនួយ។