របៀបផ្ញើមតិកែលម្អ ឬការណែនាំ
សូមអរគុណសម្រាប់ការជួយធ្វើឱ្យ Outline កាន់តែប្រសើរឡើង! មានវិធីមួយចំនួនក្នុងការផ្ញើមតិកែលម្អមកយើង ដោយអនាមិក ឬតាមអ៊ីមែលរបស់អ្នក ប្រសិនបើអ្នកត្រូវការការឆ្លើយតប៖
- សម្រាប់អ្នកអភិវឌ្ឍន៍៖ Outline គឺជាកម្មវិធីកូដចំហ ហើយយើងបង្ហោះកូដទាំងអស់របស់យើងនៅលើ GitHub។ អ្នកអាចចែករំលែកគំនិតរបស់អ្នកនៅលើ GitHub ឬនៅលើសហគមន៍ Reddit របស់យើង។
- សម្រាប់អ្នកប្រើប្រាស់៖ អ្នកអាចផ្ញើមតិកែលម្អមកយើងតាមរយៈកម្មវិធី Outline ឬ Outline Manager។ ប្រាប់យើងអំពីខ្លឹមសារនៃមតិកែលម្អរបស់អ្នក ហើយជាជម្រើស ផ្ដល់អ៊ីមែល ដើម្បីឱ្យយើងអាចសរសេរតបទៅអ្នកវិញបានទាក់ទងនឹងមតិកែលម្អនោះ។ យើងក៏ប្រមូលទិន្នន័យមេតាមួយចំនួនអំពីមជ្ឈដ្ឋានរបស់អ្នក ដើម្បីឱ្យយើងអាចជួយអ្នកក្នុងការដោះស្រាយបញ្ហា ដូចជាប្រព័ន្ធប្រតិបត្តិការ កម្មវិធីរុករកតាមអ៊ីនធឺណិតរបស់អ្នក និងកំណែកម្មវិធីដែលអ្នកកំពុងប្រើផងដែរ។
- តាមរយៈគេហទំព័រនេះ៖ អ្នកអាចចុចលើតំណ "ទាក់ទងមកយើង" នៅគ្រប់ទីកន្លែងដែលអ្នកឃើញវានៅក្នុងគេហទំព័រនេះ។
- បញ្ហាធ្ងន់ធ្ងរ៖ ប្រសិនបើអ្នកចង់រាយការណ៍អំពីបញ្ហាសុវត្ថិភាពធ្ងន់ធ្ងរ សូមផ្ញើអ៊ីមែលមកយើងដោយផ្ដល់ព័ត៌មានលម្អិតតាមរយៈ security [at] getoutline.org។
សូមអរគុណជាថ្មីម្តងទៀតសម្រាប់ការចំណាយពេលចែករំលែកគំនិតរបស់អ្នកជាមួយយើង។