Skip to main content

ការប្រមូល​ព័ត៌មាន និង​ទិន្នន័យ

Outline មិន​ប្រមូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​ទេ ប្រសិន​បើ​អ្នក​មិន​ជ្រើសរើស​ធ្វើ​ការផ្ដល់​ព័ត៌មាន​ដូច​នេះ។ Outline ក៏​មិន​ប្រមូល​ព័ត៌មាន​អំពី​គេហ​ទំព័រ​ដែល​អ្នក​ចូល​មើល ឬ​ក៏​មនុស្ស​ឬ​អ្វី​ដែល​អ្នក​ទាក់ទង​ជាមួយ​ដែរ។

ប្រសិនបើ​អ្នកកំពុង​បង្កើត ឬ​ចូលគណនី​តាម​ក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធ​ពពកភាគីទីបី​តាមរយៈ Outline Manager យើង​មិនទទួល​បាន​ព័ត៌មាន​ទាំងឡាយ​ដែល​អ្នកផ្ដល់ឱ្យ​ក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធ​ពពក​ភាគីទីបី ដូចជា​អាសយដ្ឋាន​អ៊ីមែល ឈ្មោះ ព័ត៌មាន​ទូទាត់​វិក្កយបត្រ និង​ព័ត៌មាន​លម្អិតអំពី​ការទូទាត់ប្រាក់​នោះទេ។

ព័ត៌មាន​ដែលយើង​ទទួលបាន​ដោយ​ស្វ័យប្រវត្តិ

យើង​ប្រមូល​ព័ត៌មាន​ពីរប្រភេទ​ដោយ​ស្វ័យប្រវត្តិ។

  1. IP ម៉ាស៊ីនមេ

IP ម៉ាស៊ីនមេ Outline ត្រូវបាន​ប្រមូល​ដោយ Quay.io និង​អាចឱ្យ​យើង​ចូលប្រើ​បាន នៅពេល​ម៉ាស៊ីនមេ​ធ្វើបច្ចុប្បន្នភាព​ដោយ​ស្វ័យប្រវត្តិ​ដោយប្រើ​ការកែលម្អ​មុខងារ និង​សុវត្ថិភាព​ចុងក្រោយ​បំផុត។ IP ម៉ាស៊ីនមេ​អាច​កំណត់​ក្រុមហ៊ុនផ្ដល់សេវា​ម៉ាស៊ីនមេ​លើ​ប្រព័ន្ធ​ពពក និង​ទីក្រុង​ដែល​ម៉ាស៊ីនមេ Outline ត្រូវ​បាន​រៀបចំ ប៉ុន្តែ​មិន​ផ្ដល់​ព័ត៌មាន​អំពី​អ្នក​ដែលកំពុង​ដំណើរការ​ម៉ាស៊ីនមេ ឬ​អ្នក​ដែលកំពុង​ចូលប្រើ​ម៉ាស៊ីនមេនោះ​ឡើយ។

  1. ព័ត៌មាន​បច្ចេកទេស​ដែលមិន​បញ្ជាក់​អត្តសញ្ញាណ​បុគ្គល

ប្រសិនបើ Outline គាំង ឬ​មានបញ្ហា​ខុសប្រក្រតី​ធ្ងន់ធ្ងរ​កើតឡើង ឬ​ប្រសិនបើ​អ្នកផ្ញើ​មតិកែលម្អ​ដោយ​ផ្ទាល់ដៃ​តាមរយៈ​កម្មវិធី Outline នោះ​ព័ត៌មាន​ដែល​បង្ហាញ​ខាងក្រោម​នឹងត្រូវបាន​រាយការណ៍។ ព័ត៌មាន​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ជួយ​សម្គាល់ និង​ដោះស្រាយបញ្ហា​ប្រតិបត្តិការ ឬ​ស្ថិរភាព​តែ​ប៉ុណ្ណោះ។

  • ប្រទេស
  • ភាសា
  • កាល​បរិច្ឆេទ និង​ពេល​វេលា​នៃ​ការ​គាំង / បញ្ហាខុសប្រក្រតី និង​ព្រឹត្តិការណ៍​មុនៗ​រហូតដល់ 100 ដូចជា​ក្នុង​ករណី​ដែលអ្នកប្រើប្រាស់​បើក​ផ្នែក ‘អំពី’ ជាដើម
  • សារ​បញ្ហាខុសប្រក្រតី​ដែល​បាន​ចងក្រងក្នុង​លក្ខណៈ​ថេរ
  • កំណែ និង​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ
  • ម៉ូដែល​ទូរសព្ទ (ប្រសិន​បើ​មាន)
  • ពេល​ចាប់ផ្ដើម​កម្មវិធី
  • កម្មវិធីរុករកតាមអ៊ីនធឺណិត
  • ស្ថាបត្យកម្ម
  • លេខកំណែបង្កើត និង​កំណែ Outline

ព័ត៌មាននេះ​ត្រូវបាន​ផ្ទេរ​ដោយប្រើ HTTPS ទៅកាន់ Sentry (sentry.io) ដែលជា​ក្រុមហ៊ុន​ផ្ដល់សេវា​តាមដាន​បញ្ហា​កូដ​ចំហភាគីទីបី។ Sentry ប្រើប្រាស់​សេវាកម្ម និង​បច្ចេក​វិទ្យា​ស្ដង់ដាឧស្សាហកម្ម​ផ្សេងៗ ដើម្បី​រក្សា​សុវត្ថិភាព​ទិន្នន័យ​របស់​អ្នក​ពី​ការ​បាត់បង់ ការ​ប្រើប្រាស់ ការបញ្ចេញ​ព័ត៌មាន និង​ការចូលប្រើ​ដោយគ្មាន​ការអនុញ្ញាត។ ប្រសិនបើ​អ្នកមាន​សំណួរអំពី​គោលការណ៍​របស់ Sentry សូមចូលទៅកាន់ https://sentry.io/security/ និង https://sentry.io/privacy/ ឬទាក់ទងទៅ [email protected]។ គ្រប់ទិន្នន័យ Outline ដែល​រក្សា​ទុក​ដោយ Sentry ត្រូវ​បាន​រឹតបន្តឹង ដូច្នេះមានតែ​សមាជិក​ក្រុមការងារ​របស់ Outline ប៉ុណ្ណោះទើបអាច​ចូលប្រើ​ទិន្នន័យនោះបាន។

ព័ត៌មាន​ដែលយើង​ទទួលបាន តែនៅពេល​អ្នកជ្រើសរើស​ចែករំលែក​ប៉ុណ្ណោះ

Outline រាយការណ៍​ព័ត៌មាន​ដូចខាងក្រោម​ទៅ​ក្រុមការងារ Outline នៅពេល​អ្នកជ្រើសរើស​ចែករំលែក។

  1. មេទ្រិកនៃ​ការប្រើប្រាស់

ម៉ាស៊ីនមេ Outline នីមួយៗ​ប្រមូល​ដោយស្វ័យប្រវត្តិនូវ​ចំនួនបៃ​ដែលបាន​ផ្ទេរ រយៈពេលដែល​អ្នកប្រើប្រាស់​ត្រូវបាន​ភ្ជាប់ទៅ​ម៉ាស៊ីនមេ ប្រទេសនិង​ប្រព័ន្ធស្វយ័ត​ប្រភពដើម​នៃ​ព័ត៌មាន​ផ្ទៀងផ្ទាត់​ដែល​បានប្រើ និង​ថាតើមុខងារ​ទាំងឡាយ​ត្រូវបាន​បើកឬបិទ ក្នុងរយៈពេល​មួយម៉ោង​ចុងក្រោយ និង​ផ្អែកលើ​លេខកូដ​ចូលប្រើ។ ខ្លឹមសារ​ទំនាក់ទំនង និង​ទិន្នន័យ​មេតា​ទាំងឡាយដែលបញ្ជាក់​អត្តសញ្ញាណ​បុគ្គល (ឧ. ការចូលគណនី អ៊ីមែល លេខសម្គាល់​ឧបករណ៍ ។ល។) សុទ្ធតែមិន​ត្រូវបានចុះកំណត់ហេតុទេ។ មេទ្រិក​ទាំងអស់​ត្រូវ​បាន​ភ្ជាប់​ទៅ​លេខកូដសម្គាល់​ម៉ាស៊ីនមេ។ ការណែនាំ​សម្រាប់​ការផ្លាស់ប្ដូរ​លេខកូដ​សម្គាល់​ម៉ាស៊ីនមេ​អាចរកបាននៅទីនេះ

តាម​លំនាំដើម ម៉ាស៊ីនមេ Outline មិន​ចែករំលែក​មេទ្រិក​ទាំងនេះ​ជាមួយ​ក្រុមការងារ Outline ទេ។ ប្រសិនបើ​អ្នកគ្រប់គ្រង​ម៉ាស៊ីនមេ​ជ្រើសរើសច្បាស់ៗថា​ចែករំលែក​មេទ្រិក​នៃ​ការប្រើប្រាស់ ព័ត៌មាន​នេះ​នឹង​ត្រូវ​បានផ្ញើ​ដោយ​សុវត្ថិភាព​ទៅកាន់​ក្រុមការងារ Outline ជា​រៀងរាល់​ម៉ោង។ ក្រោយ​ពេល 60 ថ្ងៃ មេទ្រិក​នៃ​ការប្រើប្រាស់​នឹង​ត្រូវ​បាន​បូកសរុបទៅ​ជាកម្រិត​ប្រទេស។ អ្នកគ្រប់គ្រង​ម៉ាស៊ីនមេ​អាច​ផ្លាស់ប្ដូរ​ចំណូល​ចិត្ត​ក្នុងការ​ចែករំលែក​មេទ្រិក​នៃ​ការប្រើប្រាស់​របស់​ពួកគេ​នៅពេលណាក៏បាន ដោយ​ចូលទៅ​កាន់​ម៉ឺនុយ ‘ការ​កំណត់’ នៅ​ក្នុង Outline Manager។

យើង​សូមអរគុណ​ដែលអ្នក​ចែករំលែក​ជាមួយ​យើង​នូវ​មេទ្រិក​អនាមិក​អំពី​ការប្រើប្រាស់​ម៉ាស៊ីនមេ​របស់​អ្នក ដោយសារ​យើង​ប្រើប្រាស់​មេទ្រិក​ទាំងនេះ ដើម្បី​វាស់​និន្នាការ​នៃ​ការប្រើប្រាស់ និង​កែលម្អ​ផលិតផល។

ឧទាហរណ៍ ប្រសិនបើ​អ្នកគ្រប់គ្រង​ម៉ាស៊ីនមេ​ជ្រើសរើស​ចែករំលែក​មេទ្រិក​នៃ​ការប្រើប្រាស់​ជាមួយ​យើង នោះ​យើង​អាច​ទទួល​បាន​ព័ត៌មាន​ដែល​បញ្ជាក់​ថា ម៉ាស៊ីនមេ​ដែល​មាន​លេខកូដសម្គាល់ 12345 ត្រូវ​បាន​ប្រើប្រាស់​រយៈពេល 3 ម៉ោង​កាលពីថ្ងៃ​ម្សិលមិញ ដោយផ្ទេរ​ទិន្នន័យ​សរុប​ចំនួន 500 មេកាបៃពី​លេខកូដចំនួន​បី ដែលលេខកូដនីមួយៗត្រូវបាន​ប្រើ​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ដោយ​បាន​បើក​មុខងារ​ដែន​កំណត់​ទិន្នន័យ។

  1. អ៊ីមែល និង​មតិ​របស់អ្នក ប្រសិនបើអ្នក​ដាក់បញ្ជូន​មតិកែលម្អ

Outline Manager និង​កម្មវិធី Outline អនុញ្ញាត​ឱ្យអ្នក​ដាក់បញ្ជូន​មតិកែលម្អ​ទៅ​ក្រុមការងារ។ យើង​ណែនាំ​មិន​ឱ្យ​រួមបញ្ចូល​ព័ត៌មាន​បញ្ជាក់​អត្តសញ្ញាណ​បុគ្គល ប៉ុន្តែ​កន្លែងបញ្ចូល​អ៊ីមែល​អាចមានផ្ដល់ជូនជាជម្រើស ប្រសិនបើ​អ្នក​ចង់​ទទួល​បាន​ការ​ឆ្លើយតប​ពី​ក្រុមការងារ។ យើង​ក៏​ប្រមូល​ព័ត៌មាន​មូលដ្ឋាន​មួយ​ចំនួន​ដោយ​ស្វ័យប្រវត្តិ​ផងដែរ ដើម្បី​ឱ្យ​យើង​អាច​យល់​អំពី​មតិកែលម្អ​របស់​អ្នក។ សូម​មើល​ចំណុចទី 2 ខាង​លើ នៅ​ក្រោម “ព័ត៌មាន​ដែល​យើង​ទទួលបាន​ដោយស្វ័យប្រវត្តិ” ដើម្បី​ដឹង​ថា​ទិន្នន័យ​អ្វី​ខ្លះ​ដែល​យើង​ប្រមូល។ ស្វែងយល់​បន្ថែម​អំពី​ការអនុវត្ត​សន្តិសុខ និង​ឯកជនភាព​របស់ Outline នៅទីនេះ

ប្រសិនបើ​អ្នកកំពុង​ប្រើប្រាស់​កំណែបេតា​របស់​កម្មវិធី Outline នៅលើ Android យើងអាចប្រើប្រាស់សេវា Firebase របស់ Google ដើម្បី​ប្រមូល​ព័ត៌មាន​ជួសជុល​ដែលអាច​ជួយឱ្យយើង​រកឃើញ​បញ្ហា និង​កែលម្អ Outline។ អ្នកអាច​ស្វែងយល់​បន្ថែម​អំពី​គោលការណ៍​ឯកជនភាព និង​សន្តិសុខ​របស់ Firebase ពី​គេហទំព័រ​របស់​ពួកគេ៖ firebase.google.com/support/privacy។ ប្រសិន​បើ​អ្នក​មិន​ចង់​ឱ្យ Outline ផ្ញើ​ព័ត៌មាន​នេះ​តាមរយៈ Firebase ទេ សូម​ប្រើប្រាស់​កំណែ​សម្រាប់អ្នកប្រើប្រាស់ទាំងអស់របស់កម្មវិធី។