តើខ្ញុំកំណត់លេខកូដសម្គាល់ម៉ាស៊ីនមេរបស់ខ្ញុំដោយរបៀបណា?
លេខកូដសម្គាល់ម៉ាស៊ីនមេគឺជាលេខកូដសម្គាល់ខាងម៉ាស៊ីនមេដែលត្រូវបានបង្កើតដោយចៃដន្យ នៅពេលអ្នកបង្កើតម៉ាស៊ីនមេ Outline។ អ្នកអាចរកឃើញលេខសម្គាល់នោះ នៅពេលជ្រើសរើសចែករំលែកមេទ្រិកអនាមិកនៅក្នុងផ្ទៃការកំណត់។ អ្នកអាចកំណត់ទីតាំងលេខកូដសម្គាល់ម៉ាស៊ីនមេរបស់អ្នកពី៖ ការកំណត់ => រំកិលទៅខាងក្រោម => ធីក "ចែករំលែកមេទ្រិកអនាមិក"។
លេខកូដសម្គាល់ម៉ាស៊ីនមេភ្ជាប់ស្ថិតិប្រើប្រាស់អនាមិកដែលបានរាយការណ៍ទៅតាមពេលវេលាជាមួយគ្នា។ ប្រសិនបើអ្នកចង់កំណត់លេខកូដសម្គាល់ម៉ាស៊ីនមេឡើងវិញ និងទទួលបានលេខកូដសម្គាល់ថ្មីមួយ អ្នកត្រូវជំនួសម៉ាស៊ីនមេ Outline ដែលមានស្រាប់របស់អ្នកដោយម៉ាស៊ីនមេថ្មី។
ប្រសិនបើអ្នកកំពុងប្រើប្រាស់ DigitalOcean ជាក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធពពករបស់អ្នក នោះអ្នកអាចកំណត់ម៉ាស៊ីនមេរបស់អ្នកឡើងវិញ ដោយចូលទៅកាន់ "ការកំណត់" រួចជ្រើសរើស "លុបម៉ាស៊ីនមេ"។ សកម្មភាពនេះមិនអាចត្រឡប់វិញបានទេ ហើយនឹងលុបព័ត៌មានផ្ទៀងផ្ទាត់របស់អ្នក។ ភ្លាមៗបន្ទាប់ពីសកម្មភាពនេះ អ្នកនឹងត្រូវបានប្រាប់ឱ្យបង្កើតម៉ាស៊ីនមេថ្មីនៅក្នុងទីតាំងដែលអ្នកជ្រើសរើស ហើយលេខកូដសម្គាល់ម៉ាស៊ីនមេថ្មីនឹងត្រូវបានបង្កើត។