Skip to main content

តើខ្ញុំ​ដាក់​ដែនកំណត់​ទិន្នន័យ​លើ​លេខកូដ​ចូលប្រើ​ដោយ​របៀបណា?

អ្នកអាច​ដាក់​ដែនកំណត់​ទិន្នន័យ​ដែលនឹង​អនុវត្តចំពោះ​លេខកូដ​ចូលប្រើ​ទាំងអស់។ ដើម្បី​ដាក់​ដែនកំណត់ សូមបើក Outline Manager រួចចូល​ទៅកាន់ "ការកំណត់"។ នៅទីនោះ អ្នកនឹង​ឃើញ​ប៊ូតុង​បិទ/បើក​ដែន​កំណត់​ទិន្នន័យ ដែលនៅ​ពេលបើក អនុញ្ញាត​ឱ្យអ្នក​ដាក់​ដែនកំណត់។

Data limits setting in Outline Manager

នៅពេលអ្នក​ដាក់​ដែនកំណត់ អ្នកអាច​ឃើញថា​អ្នកប្រើប្រាស់​ម្នាក់ៗប្រើ​ជិតដល់​ដែនកំណត់​ប៉ុនណា​នៅលើ​ទំព័រ​កូដ​ចូលប្រើ ដែល​ក្រាហ្វរបារ​បង្ហាញ​ការប្រើ​ទិន្នន័យ​ក្នុងរយៈពេល 30 ថ្ងៃចុង​ក្រោយ។

Outline Manager's Access Key page

បន្ថែមពីលើលទ្ធភាពដាក់ដែនកំណត់សម្រាប់លេខកូដចូលប្រើទាំងអស់របស់អ្នក អ្នកអាចផ្ដល់ដែន​កំណត់​ទិន្នន័យផ្ទាល់ខ្លួនឱ្យលេខកូដនីមួយៗបាន។ ការកំណត់នេះនឹងលុបពីលើដែន​កំណត់​ទិន្នន័យលំនាំដើមណាមួយដែលអ្នកបានដាក់ ប៉ុន្តែប្រសិនបើអ្នកមិនបានដាក់ដែន​កំណត់​ទិន្នន័យលំនាំដើមទេ អ្នកនៅតែអាចដាក់ដែន​កំណត់​ទិន្នន័យសម្រាប់លេខកូដណាមួយបានដដែល។

ដើម្បី​ដាក់​ដែនកំណត់​លើការផ្ទេរ​ទិន្នន័យ​របស់​លេខកូដ សូមបើក Outline Manager ហើយ​ចូលទៅ​កាន់ផ្ទាំង "ការ​តភ្ជាប់" ដែលមាន​លេខកូដ​ដែលអ្នកចង់​ដាក់​ដែនកំណត់ រួចចុចលើ​ម៉ឺនុយ​នៅផ្នែក​ខាងស្តាំ​នៃជួរដេក​របស់​លេខកូដ។ ពីទីនោះ ចុចលើ "ដែន​កំណត់​ទិន្នន័យ"។ ដើម្បីប្ដូរ​ដែន​កំណត់​ទិន្នន័យ​លើ "កូដ​ចូលប្រើ​របស់ខ្ញុំ" សូម​ចុចរូបដែនកំណត់ទិន្នន័យ រូបភាពនេះ​មិនអាចបង្ហាញ​បានទេ ដោយសារ៖ អ្នក​មិនមានសិទ្ធិ​មើលវា ឬវាត្រូវបាន​ដកចេញ​ពីប្រព័ន្ធ​ហើយ

Selecting the data limit setting icon for an individual access key

ជ្រើសរើស "ដាក់​ដែន​កំណត់​ទិន្នន័យ​តាម​បំណង"។ នៅពេលដែលអ្នកបានជ្រើសរើសប្រអប់​ធីកនេះ កន្លែងបញ្ចូលមួយនឹងបង្ហាញឡើង ហើយអ្នកអាចដាក់ដែន​កំណត់​ទិន្នន័យតាមបំណងក្នុងកន្លែងបញ្ចូលនេះសម្រាប់លេខកូដនោះ។ ចុចលើប៊ូតុង "រក្សាទុក" នៅពេលអ្នករួចរាល់ ដើម្បីរក្សាទុកដែន​កំណត់​ទិន្នន័យនោះ។

Setting a data limit for an individual access key

នៅពេលដែលអ្នកបានរក្សាទុកដែនកំណត់លើការផ្ទេរ​ទិន្នន័យរបស់អ្នកសម្រាប់លេខកូដដែលបានជ្រើសរើស ដែនកំណត់នឹងបង្ហាញនៅលើអេក្រង់ចម្បង រួមជាមួយនឹងការប្រើទិន្នន័យ (ក្នុងរយៈពេល 30 ថ្ងៃចុងក្រោយ) សម្រាប់លេខកូដនីមួយៗ។

ដើម្បីលុបដែន​កំណត់​ទិន្នន័យពីកូដចូលប្រើ សូមចូលទៅកាន់ប្រអប់ដែន​កំណត់​ទិន្នន័យរបស់កូដដូចពីមុន ដោះធីកប្រអប់ដែលមានស្លាក "ដាក់ដែន​កំណត់​ទិន្នន័យតាមបំណង" រួចចុចប៊ូតុង "រក្សាទុក"។

Removing the data limit on an individual access key

សំណួរ​ដែលសួរ​ញឹកញាប់​អំពី​ដែនកំណត់​ទិន្នន័យ

តើអ្វីជា​ដែនកំណត់ទិន្នន័យ​បង្គរ​រយៈពេល 30 ថ្ងៃ?

ដែនកំណត់​ទិន្នន័យបង្គរ​រយៈពេល 30 ថ្ងៃ​នឹងបូកសរុប​ការប្រើប្រាស់​របស់លេខកូដ​នីមួយៗ​ក្នុងរយៈពេល 30 ថ្ងៃចុងក្រោយ និង​រក្សាឱ្យ​ការប្រើប្រាស់​របស់​លេខកូដ​ក្នុងរយៈពេលនោះ​នៅក្រោម​ដែនកំណត់។ ជាលទ្ធផល លេខកូដ​មិនអាចប្រើ​លើសពី​ដែនកំណត់​ក្នុងអំឡុងពេល 30 ថ្ងៃ​ណាមួយទេ រួមទាំង​ខែក្នុង​ប្រតិទិន​ដែលមាន​រយៈពេល 30 ថ្ងៃ ឬ​តិចជាងនេះ។ ជារួម មានន័យថាទិន្នន័យដែលអ្នកប្រើប្រាស់ម្នាក់ៗមាននឹងកើនឡើងជារៀងរាល់ថ្ងៃតាមបរិមាណដែលបានប្រើកាលពី 31 ថ្ងៃមុន។

ហេតុអ្វី Outline ប្រើ​ដែនកំណត់​បង្គរ?

ដែន​កំណត់បង្គរផ្ដល់ជូនការធានារៀងរាល់រយៈពេល 30 ថ្ងៃម្ដង ដែលមានន័យថា ដែនកំណត់បែបនេះងាយស្រួលកំណត់​រចនាសម្ព័ន្ធជាងដែនកំណត់ជាប្រចាំ (ដូចជាថ្ងៃនៃខែដែលអាចប្ដូរតាមបំណង) ព្រមទាំងផ្ដល់ការធានាស្រដៀងគ្នា។ ដែនកំណត់បែបនេះក៏ត្រូវគ្នានឹងការបង្ហាញដែលមានស្រាប់សម្រាប់ការប្រើប្រាស់ទិន្នន័យ Outline ក៏ដូចជាឧបករណ៍ទូទៅផ្សេងៗ ដូចជាសេវាកម្មស្ថិតិវិភាគ និងស្ថិតិម៉ាស៊ីនមេផងដែរ។

តើ​ទិន្នន័យអ្វី​ដែលត្រូវបាន​រាប់បញ្ចូល​នៅក្នុង​ដែនកំណត់​ទិន្នន័យ?

ទិន្នន័យ​ចេញពី​ម៉ាស៊ីនមេ​របស់លេខកូដ​ចូលប្រើ​នីមួយៗ​ត្រូវបាន​រាប់បញ្ចូល​ក្នុង​ចំនួន​សរុប។ និយាយឱ្យចំទៅ មានន័យថាជាទិន្នន័យដែលបានបញ្ជូនជំនួសឱ្យលេខកូដចេញពីម៉ាស៊ីនមេ ក៏ដូចជាបញ្ជូនចូលទៅកម្មវិធីភ្ញៀវវិញដែរ។ ជាក់ស្តែង ទិន្នន័យនេះគួរតែស្របគ្នាខ្លាំងទៅនឹងចរាចរណ៍ដែលបានបញ្ជូនពីលេខកូដទៅកាន់ម៉ាស៊ីនមេ និងត្រឡប់មកវិញ ដូច្នេះយើងសង្ឃឹមថាវានឹងដូចគ្នាទៅនឹងចំនួនសរុបពីអ្នកប្រើប្រាស់របស់អ្នក។ យើងបានជ្រើសរើសទិន្នន័យចេញ ដោយសារនោះជាអ្វីដែលក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធ​ពពកដែលយើងបានស្ទង់មតិ ធ្វើការទូទាត់ក្នុងវិក្កយបត្រ។

តើ​អ្នកប្រើប្រាស់​នឹងទទួលបាន​ការជូនដំណឹង​ដែរឬទេ ប្រសិនបើ​ពួកគេ​ប្រើលើសដែន​កំណត់​ទិន្នន័យ​របស់ពួកគេ?

ឥឡូវ​មិនទទួលបានទេ។ ក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធ​ពពកជាច្រើនរួមបញ្ចូលដែនកំណត់ ដូចជា 1TB សម្រាប់រយៈពេលពេញមួយខែ ដែលអាចបែងចែកឱ្យអ្នកប្រើប្រាស់ 10 នាក់ប្រើនៅកម្រិត 100 GB ក្នុងម្នាក់ ឬអ្នកប្រើប្រាស់ 100 នាក់ប្រើនៅកម្រិត 10 GB ក្នុងម្នាក់។ ដែនកំណត់បែបនេះមានទំហំធំ ហើយយើងមិនរំពឹងថា អ្នកប្រើប្រាស់ជាច្រើននឹងប្រើដល់ដែនកំណត់បែបនេះទេ។ យើងសង្ឃឹមថា អ្នកប្រើប្រាស់នឹងទាក់ទងទៅអ្នកគ្រប់គ្រងម៉ាស៊ីនមេ នៅពេលពួកគេឈានដល់ដែនកំណត់របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ យើងរីករាយនឹងទទួលមតិយោបល់ពីអ្នកទាក់ទងនឹង​របៀបដែល​ការជូនដំណឹង​អាចជួយ​ដល់​ករណីប្រើប្រាស់​របស់អ្នក​បាន ហើយ​អ្នកអាច​ទាក់ទង​មកយើងនៅទីនេះ

តើ​អ្នកប្រើប្រាស់​នឹងទទួលបាន​ការជូនដំណឹង​ដែរឬទេ ប្រសិនបើ​ពួកគេ​ជិតឈានដល់​ដែនកំណត់​ទិន្នន័យ​របស់​ពួកគេ?

បរិមាណ​ទិន្នន័យថ្មី​ដែលអ្នក​ប្រើប្រាស់ម្នាក់​នឹងទទួលបាន​ពេលជិតឈានដល់​ដែនកំណត់​របស់គាត់ នឹងប្រែប្រួល​ទៅតាមថ្ងៃ ព្រោះបរិមាណនេះ​ផ្អែកលើ​ការប្រើប្រាស់​របស់គាត់​កាលពី 30 ថ្ងៃមុន។ យើងគិតថា សារប្រុងប្រយ័ត្នទំនងជាធ្វើឱ្យអ្នកប្រើប្រាស់ចុងក្រោយភាន់ច្រឡំជាជាងជួយពួកគេ។ យើងរីករាយនឹង​ទទួល​មតិកែលម្អ​របស់អ្នក​ទាក់ទងនឹង​ការធ្វើបែបនេះនៅទីនេះ

តើខ្ញុំអាច​កំណត់​ការប្រើទិន្នន័យ​របស់​អ្នកប្រើប្រាស់​ឡើងវិញ​បានទេ?

ទេ ដែនកំណត់​របស់អ្នកប្រើប្រាស់​រួមបញ្ចូល​ការប្រើ​ទិន្នន័យ​ក្នុងរយៈពេល 30 ថ្ងៃចុង​ក្រោយជានិច្ច។ ប៉ុន្តែ​អ្នកអាច​បង្កើន​ដែនកំណត់​ទិន្នន័យនៃ​លេខកូដ​របស់គាត់ ឬ​បង្កើតលេខកូដ​ថ្មីសម្រាប់គាត់។

ហេតុអ្វី​អ្នកប្រើប្រាស់មួយចំនួន​របស់ខ្ញុំ​បានបាត់បង់​សិទ្ធិចូលប្រើ​ភ្លាមៗ នៅពេល​ខ្ញុំបើក​ដែនកំណត់​ទិន្នន័យ?

ដែនកំណត់​ទិន្នន័យ​គឺផ្អែកលើ​ការផ្ទេរ​ទិន្នន័យ 30 ថ្ងៃមុន​របស់​អ្នកប្រើប្រាស់ ដែលត្រូវបាន​កត់ត្រា មិនថាដែន​កំណត់​ទិន្នន័យ​ត្រូវបានបើក​ឬអត់នោះទេ។ អាចមានករណីដែលអ្នកប្រើប្រាស់ពាក់ព័ន្ធបានប្រើលើសដែនកំណត់ស្រាប់ហើយ មុនពេលដែនកំណត់ត្រូវបានដាក់ឱ្យដំណើរការ។ សូមចំណាំផងដែរថា ដែន​កំណត់​ទិន្នន័យ​ទាំងអស់​ត្រូវបានអនុវត្ត សូម្បីតែ​នៅពេល​ផ្លាស់ប្ដូរ​ដែនកំណត់​ទិន្នន័យ​របស់លេខកូដ​តែមួយ​ក៏ដោយ។

តើខ្ញុំអាច​ដាក់​ដែនកំណត់​ម៉ាស៊ីនមេ​ទាំងមូល ដូចជា “1 TB ក្នុង​រយៈពេល 30 ថ្ងៃ” បានដែរ​ឬទេ?

ឥឡូវ​មិនបានទេ។ យើងចង់​ដឹងបន្ថែមទៀត​អំពី​ករណីប្រើប្រាស់​របស់អ្នកនៅទីនេះ

ប្រសិនបើ​មាន​ដែនកំណត់​ទិន្នន័យ​លំនាំដើម និង​ដែន​កំណត់​ទិន្នន័យ​លើលេខកូដ​ជាក់លាក់ តើមួយណា​នឹងត្រូវអនុវត្ត?

ដែន​កំណត់​ទិន្នន័យ​របស់​លេខកូដ​ជាក់លាក់​នឹងលុប​ពីលើរាល់ដែន​កំណត់​ទិន្នន័យ​លំនាំដើម (ប្រសិនបើមាន) ដែលអ្នក​បានកំណត់។

តើខ្ញុំអាច​ដាក់​ដែនកំណត់​ទិន្នន័យ​សម្រាប់​លេខកូដ​ជាក់លាក់​ដោយមិន​ដាក់​ដែនកំណត់​ទិន្នន័យ​លំនាំដើម​បានទេ?

បាទ/ចាស បាន។ អ្នកមិន​ចាំបាច់​ដាក់​ដែនកំណត់​លំនាំដើម ដើម្បី​ដាក់​ដែនកំណត់​ទិន្នន័យ​លើលេខ​កូដណាមួយ​នោះទេ។ ឧទាហរណ៍ អ្នកអាច​ដាក់​ដែនកំណត់​លើលេខកូដមួយ​ដែលអ្នកគិតថា​អាចត្រូវបាន​ចែករំលែក​យ៉ាងទូលំទូលាយ ដើម្បី​ការពារខ្លួនឯង​ពីការផ្ទេរ​ទិន្នន័យ​ច្រើនជ្រុល​តាមរយៈ​លេខកូដនោះ។