តើខ្ញុំផ្លាស់ប្ដូរទីតាំងម៉ាស៊ីនមេ Outline ដោយរបៀបណា?
នៅពេលរៀបចំរួច មិនអាចផ្លាស់ប្ដូរទីតាំងម៉ាស៊ីនមេបានទេ។ ដើម្បីដំណើរការម៉ាស៊ីនមេរបស់អ្នកពីទីតាំងផ្សេង អ្នកត្រូវលុបម៉ាស៊ីនមេ Outline របស់អ្នក និងបង្កើតម៉ាស៊ីនមេថ្មី។
ឬម្យ៉ាងទៀត អ្នកអាចផ្លាស់ប្ដូរទីតាំង VPN របស់អ្នកដោយប្រើលេខកូដឌីណាមិក ដែលអាចឱ្យអ្នកឆ្លាស់ម៉ាស៊ីនមេ និងរក្សាលេខកូដដដែល។ ទីតាំងម៉ាស៊ីនមេផ្ទាល់នឹងមិនផ្លាស់ប្ដូរទេ។