Skip to main content

តើ​ខ្ញុំអាច​ទទួលបាន​លេខកូដ​ចូលប្រើ​ដោយ​របៀបណា?

Outline គឺមិនដូច​សេវាកម្ម VPN ដែលអ្នក​ទិញសិទ្ធិ​ចូលប្រើ​នោះទេ វាជាឧបករណ៍ដែល​អាចឱ្យអ្នក​ដំណើរការ និង​ចែករំលែក​សិទ្ធិចូលប្រើ​ម៉ាស៊ីនមេ VPN ឯកជន។ អ្នកគ្រប់គ្រង​សេវាកម្មគឺជា​មនុស្ស​តែម្នាក់គត់​ដែលអាច​ផ្ដល់​លេខកូដ​ចូលប្រើ​បាន។ ក្រុមការងារ Outline មិនចែកចាយ​លេខកូដ​ចូលប្រើ​ដែលឥតគិតថ្លៃ ឬ​គិតថ្លៃនោះទេ។ យើង​មិនមាន​ដៃគូ​ផ្ដល់​លេខកូដ​ចូលប្រើ Outline ផ្លូវការ​នោះទេ លើកលែងតែ Paskoocheh ជាភាសា​ហ្វាស៊ី​ប៉ុណ្ណោះ។

ទាំងនេះ​គឺជា​បីជម្រើស​សម្រាប់​ទទួលបាន​លេខកូដ​ចូលប្រើ៖

  • ស្នើឱ្យ​នរណាម្នាក់​អញ្ជើញអ្នក​ឱ្យប្រើ​ម៉ាស៊ីនមេ​របស់គាត់៖ ប្រសិនបើ​អ្នកស្គាល់​នរណាម្នាក់​ដែលមាន​ម៉ាស៊ីនមេ Outline សូម​ទាក់ទង​ទៅគាត់ ហើយស្នើសុំ​កូដ​ចូលប្រើ​ពីគាត់។
  • បង្កើត​ម៉ាស៊ីនមេ​ដោយ​ខ្លួនឯង៖ ទាញយក Outline Manager ហើយ​រៀបចំម៉ាស៊ីនមេ Outline ឯកជន​របស់អ្នក​ផ្ទាល់​ដោយប្រើ​កុំព្យូទ័រ Windows, Mac ឬ Linux។ យើងបាន​ធ្វើឱ្យ​ដំណើរការនេះ​មានភាព​ងាយស្រួល​សម្រាប់​គ្រប់គ្នាក្នុងការអនុវត្ត ជាពិសេស​តាមរយៈ​ក្រុមហ៊ុន​ផ្ដល់សេវា​ពពក DigitalOcean។
  • ប្រើ​សេវាកម្ម Outline ឬ Shadowsocks៖ កម្មវិធីភ្ញៀវសម្រាប់ Outline ក៏អាច​ត្រូវបានប្រើ​ជាមួយ​សេវាកម្ម​ភាគីទីបី​ដែលប្រើ Outline ឬ​ប្រូតូកូល Shadowsocks ផងដែរ។ ឧទាហរណ៍៖
    • nthLink ដំណើរការ​សេវាកម្ម​ឥតគិតថ្លៃ​ដោយ​ផ្អែកលើ Outline តាមរយៈ​កំណែ​កម្មវិធីភ្ញៀវសម្រាប់ Outline ដែលបាន​កែប្រែ។
    • ASL19 ដំណើរការ​កំណែ Outline ដែលបាន​កែប្រែ​ដែលហៅថា BeePass ក៏ដូចជាបូត Telegram ដែលផ្ដល់​លេខកូដ​ចូលប្រើ​ឥតគិតថ្លៃ​ដល់​ម៉ាស៊ីនមេ BeePass។
    • អ្នកប្រើប្រាស់​ភាសា​ហ្វាស៊ី​ក៏អាច​ស្នើសុំ​កូដ​ចូលប្រើ Outline ពី Paskoocheh របស់ ASL19 បាន​ផងដែរ។

បន្ទាប់ពី​ទាញយក​កម្មវិធីភ្ញៀវសម្រាប់ Outline សូម​ចម្លង និង​ដាក់កូដ​ចូលប្រើរបស់អ្នក​ចូលទៅក្នុង​កម្មវិធីភ្ញៀវសម្រាប់ Outline ដើម្បីភ្ជាប់ជាមួយម៉ាស៊ីនមេ Outline។