Skip to main content

ការភ្ជាប់​ឧបករណ៍​របស់អ្នក​ទៅ​ម៉ាស៊ីនមេ Outline

ការភ្ជាប់​ឧបករណ៍​របស់អ្នក​ទៅ​ម៉ាស៊ីនមេ Outline

ដើម្បីភ្ជាប់​ឧបករណ៍​របស់អ្នក​ទៅម៉ាស៊ីនមេ Outline អ្នកគ្រប់គ្រង​ម៉ាស៊ីនមេ​ត្រូវផ្ញើការ​អញ្ជើញ​ឱ្យអ្នក ដើម្បីភ្ជាប់ទៅ​ម៉ាស៊ីនមេ​របស់គាត់​ដោយប្រើលេខកូដ​ចូលប្រើខុសប្លែកពីគេ។ ការអញ្ជើញនេះនឹង៖

  • ប្រាប់អ្នក​ឱ្យទាញយក និង​ដំឡើង Outline នៅលើ​ឧបករណ៍​របស់អ្នក ប្រសិនបើអ្នក​មិនទាន់​មានកម្មវិធី​នេះទេ
  • ប្រើលេខកូដ​ចូលប្រើ ដើម្បី​ធ្វើការ​តភ្ជាប់ដែលមានសុវត្ថិភាព​រវាងអ្នក និង​ម៉ាស៊ីនមេ Outline

នៅពេលដែលអ្នកបានបង្កើតការតភ្ជាប់របស់អ្នកទៅម៉ាស៊ីនមេ អ្នកអាចចុច "ភ្ជាប់" ឬ "ផ្តាច់" ដើម្បីប្រើ Outline។

សំខាន់៖ Outline មិនដំណើរការទេ ប្រសិនបើ​គ្មានលេខកូដ​ចូលប្រើ និង​ម៉ាស៊ីនមេ Outline។ ការទាញយក និងការដំឡើងកម្មវិធី Outline ដោយគ្មានលេខកូដនឹងមិនការពារចរាចរណ៍អ៊ីនធឺណិតរបស់អ្នកទេ។