ការដំឡើងកម្មវិធីភ្ញៀវសម្រាប់ Outline នៅលើ Linux
ចាប់ពីកម្មវិធីភ្ញៀវសម្រាប់ Outline កំណែ 1.15 ឡើងទៅ កំណែទាំងអស់នាពេលខាងមុខនឹងត្រូវបានចេញផ្សាយជាកញ្ចប់ Debian សម្រាប់ប្រព័ន្ធប្រតិបត្តិការ Linux។ សូមពិនិត្យមើលលក្ខខណ្ឌតម្រូវប្រព័ន្ធអប្បបរមា ដើម្បីដឹងព័ត៌មានបន្ថែមអំពីប្រព័ន្ធប្រតិបត្តិការដែលយើងអាចប្រើបាន។
ដំឡើងកម្មវិធីភ្ញៀវសម្រាប់ Outline ចំពោះកំណែចែកចាយ Linux ដែលផ្អែកលើ Debian (បានណែនាំ)
ដំណើរការឃ្លាបញ្ជាខាងក្រោម៖
- ដំឡើងកូដឃ្លាំងរបស់ Outline និងបញ្ចូលឃ្លាំងនោះ។
wget -qO- https://us-apt.pkg.dev/doc/repo-signing-key.gpg | sudo gpg --dearmor -o /etc/apt/trusted.gpg.d/gcloud-artifact-registry-us.gpg
echo "deb [arch=amd64] https://us-apt.pkg.dev/projects/jigsaw-outline-apps outline-client main" | sudo tee /etc/apt/sources.list.d/outline-client.list - ធ្វើបច្ចុប្បន្នភាពបញ្ជីកញ្ចប់ apt រួចដំឡើងកំណែកម្មវិធីភ្ញៀវសម្រាប់ Outline ចុងក្រោយបំផុត។
sudo apt update
sudo apt install outline-client
ដើម្បីពិនិត្យរកមើល ឬដំឡើងកំណែថ្មីៗនាពេលខាងមុខ សូមដំណើរការឃ្លាបញ្ជានៅក្នុងជំហានទី 2 ម្ដងទៀត។ សូមចំណាំថា ការដំឡើងកំណែដោយស្វ័យប្រវត្តិនៅក្នុងកម្មវិធីត្រូវបានបិទសម្រាប់កម្មវិធីភ្ញៀវសម្រាប់ Outline នៅលើ Linux ចាប់ពីកំណែ 1.15 ឡើងទៅ។
ដើម្បីលុបកម្មវិធីភ្ញៀវសម្រាប់ Outline សូមដំណើរការឃ្លាបញ្ជាខាងក្រោម៖
sudo apt purge outline-client
ជម្រើសជំនួស
- ទាញយកកញ្ចប់ Debian នៃកម្មវិធីភ្ញៀវសម្រាប់ Outline ចុងក្រោយបំផុតពី https://s3.amazonaws.com/outline-releases/client/linux/stable/outline-client_amd64.deb
- ដំណើរការឃ្លាបញ្ជាខាងក្រោមនៅក្នុងជួរឃ្លាបញ្ជា ដើម្បីដំឡើងកញ្ចប់នោះ
wget -O ./outline-client.deb https://s3.amazonaws.com/outline-releases/client/linux/stable/outline-client_amd64.deb
sudo apt install ./outline-client.deb - ពិនិត្យរកមើលកំណែថ្មីៗដោយផ្ទាល់ដៃ ដោយសារការដំឡើងកំណែដោយស្វ័យប្រវត្តិនៅក្នុងកម្មវិធីត្រូវបានបិទសម្រាប់កម្មវិធីភ្ញៀវសម្រាប់ Outline នៅលើ Linux ចាប់ពីកំណែ 1.15 ឡើងទៅ។
- ដើម្បីលុបកម្មវិធីភ្ញៀវសម្រាប់ Outline សូមដំណើរការឃ្លាបញ្ជាខាងក្រោមនៅក្នុងជួរឃ្លាបញ្ជា៖
sudo apt purge outline-client