តើការដំណើរការ Outline ចំណាយអស់ប៉ុន្មាន?
កម្មវិធី Outline គឺឥតគិតថ្លៃសម្រាប់អ្នកគ្រប់គ្នា មិនថាអ្នកជាអ្នកគ្រប់គ្រងម៉ាស៊ីនមេដែលគ្រប់គ្រង VPN ឬនរណាម្នាក់ដែលប្រើ Outline ដើម្បីចូលប្រើអ៊ីនធឺណិតបើកចំហនោះទេ។
ទោះយ៉ាងណាក៏ដោយ Outline តម្រូវឱ្យមានសិទ្ធិចូលប្រើម៉ាស៊ីនមេលើប្រព័ន្ធពពកដើម្បីដំណើរការបាន។ អ្នកគ្រប់គ្រងម៉ាស៊ីនមេដែលមានសិទ្ធិចូលប្រើម៉ាស៊ីនមេស្រាប់អាចដំឡើង Outline នៅលើម៉ាស៊ីនមេនោះដោយមិនអស់ប្រាក់បន្ថែម។ អ្នកដែលមិនមានសិទ្ធិចូលប្រើម៉ាស៊ីនមេអាចទទួលបានសិទ្ធិចូលប្រើពីក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធពពក ដូចជា DigitalOcean ឬ Amazon Web Services ក្នុងតម្លៃប្រហែល $5 USD ក្នុងមួយខែសម្រាប់បរិមាណអនុញ្ញាត 1 តេរ៉ាបៃក្នុងការផ្ទេរទិន្នន័យ ដែលគ្រប់គ្រាន់ដើម្បីឱ្យអ្នកប្រើប្រាស់រាប់រយនាក់អាចប្រើបាននៅលើម៉ាស៊ីនមេតែមួយ។
ឧទាហរណ៍មួយអំពីរបៀបដែលអ្នកអាចគណនា ដើម្បីកំណត់ថ្លៃចំណាយក្នុងការដំណើរការ Outline ដោយប្រើក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធពពកតាមជម្រើសរបស់អ្នក៖
| ប្រសិនបើសន្មតថាការប្រើប្រាស់ប្រចាំខែជាមធ្យមដោយអ្នកប្រើប្រាស់ម្នាក់សម្រាប់ការផ្ទេរទិន្នន័យមានចំនួន 5 ជីកាបៃ នោះគម្រោង $5 USD ក្នុងមួយខែនឹងអាចឱ្យអ្នកប្រើប្រាស់ប្រហែល 200 នាក់ប្រើដំណាលគ្នាបាន ដែលធ្វើឱ្យថ្លៃចំណាយសម្រាប់អ្នកប្រើប្រាស់ម្នាក់ត្រឹមតែ 2.5 សេនប៉ុណ្ណោះក្នុងមួយខែ។ សូមចំណាំថា ការផ្ទេរទិន្នន័យដែលបានប្រើក្នុងមួយខែសម្រាប់អ្នកប្រើប្រាស់ម្នាក់នឹងខុសគ្នាខ្លាំងអាស្រ័យលើថាតើអ្នកប្រើប្រាស់កំពុងធ្វើសកម្មភាពដែលប្រើកម្រិតបញ្ជូនទាប ឬខ្ពស់ ប៉ុន្តែក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធពពកភាគច្រើននឹងផ្ដល់ភាពបត់បែន ដើម្បីសម្រួលដល់ការកើនឡើងនៃចរាចរណ៍។ |
|---|
តាមពិត ការប្រើប្រាស់ Outline មានលក្ខណៈអនាមិកទាំងស្រុងចំពោះ Jigsaw និង Google។ យើងមិនតាមដានអត្តសញ្ញាណ ឬចរាចរណ៍របស់អ្នក និងមិនមានគម្រោងរកប្រាក់ទេ។ ជំនួសមកវិញ យើងសហការជាមួយសហគមន៍កូដចំហរបស់យើង ដើម្បីធានាថាយើងអាចផ្ដល់កម្មវិធីដោយមិនអស់ប្រាក់ដល់អ្នកប្រើប្រាស់របស់យើង។ ស្វែងយល់បន្ថែមអំពីទិន្នន័យដែលយើងប្រមូលនៅទីនេះ។